ព័ត៌មានថ្ងៃនេះ
កក្កដា ១២
បណ្ឌិត គិន ភា៖ ការចូលរួមបុណ្យសពម្តាយលោក កឹម សុខា របស់លោក ហ៊ុន សែន គឺជាគំរូដ៏ល្អ
RFI Khmer / ញឹម សុផលនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យសពម្តាយបង្កើតរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ លោក ហ៊ុន សែន ក្នុងសំលៀកបំពាក់អាវពណ៌ទឹកប៊ិច បានអុជធូបគោរពវិញ្ញាណក្ខន្ធសព និងជួបសំណេះសំណាលជាមួយលោក កឹម សុខា។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថា វត្តមានរបស់លោក ហ៊ុន សែន នៅក្នុងពិធីបុណ្យសពម្តាយរបស់លោក កឹម សុខា គឺជារូបភាពមួយដ៏ល្អ។ បើតាមលោកបណ្ឌិត គិន ភា អ្នកនយោបាយត្រូវបង្កើតភាពជាគំរូ នៅក្នុងស្មារតីសាមគ្គីភាព និងឯកភាពជាតិ ចៀសវាងយកគ្នាជាសត្រូវ។ សូមបញ្ជាក់ថា ការចូលរួមក្នុងពិធីបុណ្យសពម្តាយលោក កឹម សុខា របស់ លោក ហ៊ុន សែន នាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកបានបញ្ចប់បេសកកម្ម ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅខេត្តព្រះវិហារ។ នេះបើតាមសំណេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃសុក្រទី១០កក្កដានេះ ដែលបញ្ជាក់បន្ថែមថា លោកបានបន្តធ្វើដំណើរតាមរថយន្តភ្លាមៗ ក្នុងរយៈពេលប្រមាណ ៤ម៉ោង ដើម្បីចូលរួមអុជធូបគោរពវិញ្ញាណក្ខន្ធសព លោកយាយឧបាសិកា សៅ ង៉ែត ដែលជាមាតាបង្កើតរបស់លោក កឹម សុខា។ សូមរម្លឹកថា ម្តាយបង្កើតរបស់លោក កឹម សុខា បានទទួលមរណភាព កាលពីរាត្រីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ ១០១ឆ្នាំ ដោយរោគាពាធ។ កាលពីថ្ងៃទី៩កក្កដា ម្សិលមិញ លោក ហ៊ុន សែន បានផ្ញើលិខិតរំលែកមរណទុក្ខមួយជូនលោក កឹម សុខា និងក្រុមគ្រួសារម្តងហើយ។ កាលពីឆ្នាំ២០២០ និងឆ្នាំ២០២២ ប្រធានអតីតគណបក្សប្រឆាំងលោក កឹម សុខា ក៏ធ្លាប់បានចូលរួមរំលែកមរណទុក្ខ និងធ្វើដំណើរដោយផ្ទាល់ទៅគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេករបស់លោក ហ៊ុន សែន និងសពបងប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ណេង ដែលបានទទួលមរណភាព៕Preah Vihear1 day ago | Englishសម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ផ្ទះចំនួន ១០២ ខ្នង ជូន អតីតយុទ្ធជន និង និវត្តជន នៅខេត្តព្រះវិហារ
Kampuchea Thmey / អ៊ិន ពិសីPreah Vihear1 day ago | Englishសម្តេចតេជោចែករំលែកអត្ថបទវិភាគ «រឿងចាស់ ដែលមិនចាស់» រំលេចពីជម្លោះទឹកដីកម្ពុជា-ថៃ ពាក់ព័ន្ធរឿងក្តីក្តាំងប្រាសាទព្រះវិហារឆ្នាំ ១៩៦២
Kampuchea Thmey / កម្ពុជាថ្មីPreah Vihear2 days ago | Englishលោក គង់ ពុទ្ធិការ៖ ការសង្គ្រោះប្រាសាទព្រះវិហារមិនបានលុបបំបាត់ស្លាកស្នាមនៃការបំផ្លិចបំផ្លាញពីយោធាថៃ
RFI Khmer / ញឹម សុផលPreah Vihear3 days ago | Englishសម្តេចនាយករដ្ឋមន្រ្តីបេជ្ញាស្តារឡើងវិញនូវប្រាសាទព្រះវិហារដែលរងការខូចខាត ដោយសារយោធាថៃឈ្លានពានកន្លងមក
Khmer Times / RatanaPreah Vihear3 days ago | Englishកម្ពុជាស្នើអ្នកជំនាញអន្តរជាតិវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ
Khmer Times / Ratanaកម្ពុជាបានស្នើឱ្យអ្នកជំនាញអន្តរជាតិចុះពិនិត្យ និងវាយតម្លៃការខូចខាតលើប្រាសាទព្រះវិហារ ខណៈរាជរដ្ឋាភិបាលកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ (UNESCO) និងដៃគូអភិរក្សផ្សេងទៀត ដើម្បីការពារ និងស្តារឡើងវិញនូវសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះPreah Vihear4 days ago | Englishកម្ពុជាស្នើអ្នកជំនាញអន្តរជាតិវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ខណៈរដ្ឋាភិបាលពន្លឿនការអភិរក្ស
Khmer Times / Pengly HorngPreah Vihear4 days ago | Englishអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនយោបាយថា ថៃជារដ្ឋដែលបានបំផ្លាញប្រាសាទព្រះវិហាររបស់កម្ពុជាដែលជាសម្បត្តិរួមរបស់មនុស្សជាតិលើពិភពលោក
Kampuchea Thmey / Thoeun VansongPreah Vihear4 days ago | Englishខួប១៨ឆ្នាំ ប្រាសាទព្រះវិហារ ៖ មរតកដូនតាដ៏ត្រចះត្រចង់ ដែលធ្លាប់ឆ្លងកាត់សមុទ្រគ្រា.ប់កាំភ្លើ.ង និងផ្សែងសង្គ្រាម
Koh Santepheap / កៀន សុឃាក់Preah Vihear4 days ago | Englishខួប១៨ឆ្នាំប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាយករដ្ឋមន្ត្រីរំលេចពីការខូចខាតរបស់ប្រាសាទដោយសារសង្គ្រាម
Kampuchea Thmey / Thoeun VansongPreah Vihear4 days ago | English